«ផ្ទះបរិច្ចាគ» បានទទួលការបរិច្ចាគគ្រឿងឧបភោគ បរិភោគ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ៃលិន មន្ទីរកិច្ចការនារី និងលោក គួង ហុង ម្ចាស់ហាងគ្រឿងអលង្ការ គួង ហុង ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតយកទៅដោះស្រាយជីវភាព
សូមបញ្ជាក់៖ សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគ បរិភោគ យកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបាន ហើយបងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង ១គ្រួសារ ទទួលបាន ១កញ្ចប់ ។