នាព្រឹក ថ្ងៃព្រហស្បិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកស្អាត (World Cleanup Day) និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” (Tourism and Green Investment) ដែលប្រព្រឹត្តទៅនៅបរិវេណអាងសោភ័ណត្បូងឃ្មុំ នៅទល់មុខស្នាក់ការគណបក្សខេត្ត ទីរួមខេត្តត្បូងឃ្មុំ។









