នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះកោះកុង បានប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។
ការរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕
ថ្ងៃចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣