យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្រ្តីជួរមុខក្នុងខេត្តរតនគិរី

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ នៅទីតាំងចំនួន២ ក្នុងខេត្តរតនគិរី គឺនៅមន្ទីរពេទ្យបង្អែកខេត្តមួយកន្លែង និងមន្ទីរពេទ្យបង្អែកស្រុកបរកែវមួយកន្លែង។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ នៅទីតាំងចំនួន២ ក្នុងខេត្តរតនគិរី គឺនៅមន្ទីរពេទ្យបង្អែកខេត្តមួយកន្លែង និងមន្ទីរពេទ្យបង្អែកស្រុកបរកែវមួយកន្លែង។

លោកគ្រូពេទ្យ អ៊ូ ដេត ប្រធានកម្មវិធីចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ខេត្តរតនគិរី បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីក្រសួងសុខាភិបាល ចំនួន៣,៦០០ដូស សម្រាប់ចាក់មន្រ្តីជួរមុខចំនួន១,៨០០នាក់ ក្នុងនោះមន្រ្តីសុខាភិបាលចំនួន៥២០នាក់និងមន្រ្តីនគរបាល១,៣០០នាក់។ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺចាក់ចំពោះមនុស្សដែលមានអាយុ១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ ក្នុងមនុស្សម្នាក់ៗត្រូវចាក់ចំនួន២ដូស។

លោក ប្រធានកម្មវិធីចាក់ថ្នាំបង្ការរូបនេះបន្តថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មានមន្រ្តីនគរបាលនិងមន្រ្តីសុខាភិបាលចំនួន២៥៩នាក់ ក្នុងនោះស្រី២១នាក់ បានមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងទាំងពីរខាងលើ។ សម្រាប់ថ្ងៃទី២ ខែមីនាឆ្នាំ២០២១នេះ តួរលេខមិនទាន់បូក

សរុបនៅឡើយទេ គឺដល់ម៉ោង៥ល្ងាចទើបបូកសរុប។ តាមគម្រោងយុទ្ធនាការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១ គឺចាក់១ដូសរយៈ១៤ថ្ងៃ។

ជំនួសមុខអោយមន្ទីរសុខាភិបាលខេត្ត លោក អ៊ូ ដេត បានធ្វើការអំពាវនាវដល់មន្រ្តីក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់សូមកុំមានការព្រួយបារម្ភបន្ទាប់ពីការចាក់វ៉ាក់សាំងរួច ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់យើងជាច្រើននាក់បានចាក់ធ្វើជាគំរូមុនគេ ហើយមិនទាន់មានអ្នកណាម្នាក់មានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតមុននឹងចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យសុខភាពបងប្អូនជាមុនទើបសម្រេចថាចាក់ ឬមិនចាក់។ និងកុំមានការភ័យព្រួយពីការប៉ះពាល់ដល់សុខភាព ពោលការចាក់វ៉ាក់សាំងនេះ វាបានជួយយើងអោយជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសយើង និងនៅក្នុងពិភពលោកទាំងមូល។ហើយបន្ទាប់ពីទទួលវ៉ាក់សាំងនេះហើយ ក៏ត្រូវតែអនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោក្នុងនោះគឺ ៣កុំ និង៣ការពារផងដែរ ៕

Leave a Reply