នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ ឆ្លៀតពេលទាំងយប់ អញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរដ្ឋបាលខេត្ត នឹងរៀបចំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅបរិវេណអាងសោភ័ណត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕















