ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្លៀតពេលទាំងយប់ បានចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរដ្ឋបាលខេត្ត នឹងរៀបចំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅបរិវេណអាងសោភ័ណត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
























