នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ ក្នុងពទ្ធសីមាវត្តបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ សិរិចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហាក់ ជូ ព្រមទាំងក្រុមគ្រួសារ នាំយកទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃ ដើម្បីបន្តទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា។

































