ឯកឧត្តម ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំយុវជនបក្សខេត្ត​ចុះជួយលើកផ្ទះជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

ឯកឧត្តម ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារយុវជនបក្សខេត្ត យុវជនសាខាបក្ស មន្ទីរអង្គភាពយុវជនបក្សក្រុងសំរោង

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារយុវជនបក្សខេត្ត យុវជនសាខាបក្ស មន្ទីរអង្គភាពយុវជនបក្សក្រុងសំរោង ចូលរួមជាមួយឯកឧត្តម តូច សុភក្តី​ ប្រធានកិត្តិយស ប្រធាន និងអនុប្រធានក្រុមការងារចុះជួយសង្កាត់កូនក្រៀល បានចុះជួយលើកផ្ទះ និងឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ថវិកាចំនួន ១.៥១០.០០០រៀល (ក្រុមជាង ៥១០.០០០រៀល) និងសម្ភារះសាងសង់ដូចជា សុីម៉ង់១តោនកន្លះ ខ្សាច់៤គីប ថ្ម២គីប ស័ង្កសី៦៥សន្លឹក ដែកគោល២សុង ឈេី០១គីប និងសរសរ០៩ដើម៕

Leave a Reply