ប៉ៃលិន៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈភិបាលខេត្តប៉ៃលិន បានប្រគល់ម៉ូតូកង់បី ចំនួន ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ ដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព ជាពិសេសបម្រើដល់ផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ។









