ខេត្តកោះកុង៖ ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសមជាមួយលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តតាងនាមឱ្យថ្នាក់ដឹកនាំខេត្ត ជំនួសមុខឱ្យប្រជាជនខេត្តកោះកុងទាំងអស់ សូមស្វាគមន៍ និងសម្តែងនូវសេចក្ដីរីករាយក្រៃលែង ដោយបាន ឯកឧត្ដម និងសហការី នៃស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញមកទស្សនកិច្ច និងឆ្លៀតពេលវេលាដ៌មមាញឹក និងមានតម្លៃជួបសម្តែងការគួរសមជាមួយនាងខ្ញុំ ក្នុងកិច្ចជំនួបនោះដែរលោកជំទាវបានមានប្រសាសន៍ថាខេត្តកោះកុង គឺជាខេត្តមួយដែលមានស្ថានភាពភូមិសាស្ត្រល្អ និងទទួលបានក្រុមហ៊ុនខ្នាតអន្តរជាតិចម្រុះជាច្រេីន ចូលមកដាកទុនវិនិយោគ ដោយសារខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិមានសក្តានុពល និងលក្ខណៈអំណោយផលជាច្រេីន ជាកិច្ចបន្តលោកជំទាវក៏សង្ឃឹមថារដ្ឋបាលខេត្ត និងស្ថានទូត នឹងកាន់តែមានទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត ហេីយនឹងអាចទទួលបានវត្តមានរបស់វិនិយោគជនជាតិអង់គ្លេស មកដាក់ទុនលេីវិស័យ ជាអាទិភាពណាមួយនៅលេីទឹកដីខេត្តកោះកុង៕