អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាមួយគ្នានោះ លោកជំទាវអភិបាលខេត្ត បានស្នើលោក លោកស្រីទាំងអស់ពិនិត្យ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់បរិស្ថាន ដែលសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។

មួយវិញត្រូវគិតគូរ និងដោះស្រាយផលប៉ះពាល់ទាំងអស់ឱ្យបានរួចរាល់មុននឹងឈានទៅអនុវត្តគម្រោងនេះ ក្រោយពីគម្រោងសាងសង់នេះ បានអនុវត្តចប់សព្វគ្រប់ លោកស្រីជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានផលច្រើនពីគម្រោងនេះ។

ក្នុងនាមអាជ្ញាធរខេត្ត ស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ពិតជាខិតខំគាំទ្រឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឱ្យគម្រោងសាងសង់វារីអគ្គិសនីនេះ សម្រេចជោគជ័យ តាមផែនការដែលបានគ្រោងទុក៕