នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួល នៃទិសខ្យល់។
ទន្ទឹងនោះ ក៏ជាអន្តរកាលពីរដូវរំហើយ មករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណក ក្នុងបរិយាកាស(CONDENSATION) នៅតាមតំបន់មួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។
អាស្រ័យដូចបានជម្រាបជូន សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន!នូវបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមាន៕