លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារលេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេ ក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលស្ថានភាពធាតុអាកាសក្នុងខេត្ត បានទទួលរងនូវជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ បង្កឱ្យមានមនុស្សស្លាប់ រងរបួស និងខូចខាតលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ និងទ្រព្យសម្បត្តិនានារបស់ប្រជាពលរដ្ឋ ដែលនេះជាកត្តាមួយជំរុញឱ្យមានការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរួមគ្នាលើការងារគ្រប់គ្រងគ្រោះមហន្តរាយបន្ថែមទៀត។

ផ្អែកតាមរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ បានបង្ហាញថា ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាន ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយជាញឹកញាប់ ដែលបណ្ដាលឱ្យមានការប៉ះពាល់ និងផលវិបាកក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយជាពិសេសបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទៀតផង។ ឆ្លងកាត់ការជួបប្រទះទាំងនេះ គណៈកម្មាធិការគ្រប់គ្របគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានជួយអន្តរាគមន៍ក្នុងការឆ្លើយតប ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះ ការស្ដារឡើងវិញនូវដំណាំកសិកម្ម លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបានខូចខាត រួមជាមួយ នឹងការផ្តល់ថវិកា ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាតអនាម័យ និងការចុះសួរសុខទុក្ខលើកទឹក ចិត្តដល់ជនរងគ្រោះជាដើម។ល។


ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សកម្មភាពទាំងឡាយរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាង សកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីមនុស្សធម៌ ការទទួលខុសត្រូវលើការងារ គ្រប់គ្រងគ្រោះមហន្តរាយ នាពេលកន្លងមកនេះ។
បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យកើត មានគ្រោះមហន្តរាយធំៗជាច្រើន បង្កផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ច សង្គម ដែលបានកើតឡើងដោយសារមូលហេតុផ្សេងៗ។
ដោយឡែកខេត្តកោះកុង ក៏បានទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះ ជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត ដោយមានគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយជាសេនាធិការ បានអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ រីឯការវិនិយោគនានានៃវិស័យឯកជន ក៏ត្រូវបានគិតគូអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ផងដែរ។ យើងបានបញ្ជ្រាបសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងការវិនិយោគ និងផែនការ អភិវឌ្ឍន៍តាមវិស័យ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ សំដៅធានាឱ្យការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្លាយជាចលករ ជាធាតុចូល និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការកាត់បន្ថយផលប៉ះពាល់លើជីវភាព រស់នៅ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នៅពេលដែលប្រទេសជាតិមួយមានការអភិវឌ្ឍ ខឿន សេដ្ឋកិច្ចក៏រឹងមាំ ហើយសមត្ថភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ ដូចជា ការកាត់បន្ថយហានិភ័យ ការឆ្លើយតប នឹងត្រូវធ្វើឡើងបានទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើង វិញបានឆាប់រហ័ស។ ផ្នែកឯកជន ដែលជាសសរស្ដម្ភមួយនៃកំណើនសេដ្ឋកិច្ចជាតិ មានតួនាទីសំខាន់ក្នុងការ ចូលរួមក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ។ តាមរយៈភាពស៊ីសង្វាក់ និងប្រទាក់ក្រឡា គ្នានេះ អាចបញ្ជាក់បានថា ផ្នែកឯកជនមិនអាចកាត់ផ្តាច់បានពីការងារគ្រប់គ្រងគ្រោះមហន្តរាយ បានឡើយ។ ហេតុនេះ ការវិនិយោគប្រកបដោយភាពវៃឆ្លាត គឺត្រូវមានការវិភាជទុនវិនិយោគ ទៅលើកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការពារការខាតបង់ជាយថាហេតុ និងធានាបាន និរន្តរភាពលើការវិនិយោគរបស់ខ្លួន។


ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ពេលខាងមុខ ទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ នាងខ្ញុំសូមលើកទឹកចិត្ត និងផ្ដល់នូវការណែនាំ អំពីគោលការណ៍ និង វិធានការសំខាន់ៗមួយចំនួន ដើម្បីយកទៅអនុវត្ត ដូចខាងក្រោម៖


១-យកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវស្របតាមខ្លឹមសារ នៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញ។


២-បន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ យកចិត្តទុកដាក់ តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយគ្រោះមហន្តរាយ។


៣-ម្ចាស់ការ ធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាបុគ្គល និងគ្រួសារ តាមរយៈការរំលែកថវិកាចំណាយមួយភាគតូចទៅក្នុងការរៀបចំការពារ ថែរក្សា និងកែលំអរ លំនៅឋាន ទីតាំង អាជីវកម្ម និងមុខរបរឱ្យមានសុវត្ថិភាព មានភាពធន់ និងអាចងាយស្គរ ឡើងវិញបានក្រោយគ្រោះមហន្តរាយ ក្នុងករណីមានការកើតឡើងជាយថាហតុណាមួយ។

៤-សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស។ល។ សូមវិភាជទុន បង្កើតប្រព័ន្ធការពារ គ្រោះថ្នាក់ការងារ បង្កើតទីសុវត្ថិភាព បណ្តុះបណ្តាលនិយោជិត បុគ្គលិក កម្មករ ឱ្យយល់ដឹង អំពីគ្រោះមហន្តរាយ វិធីការពារ ការជម្លៀសទៅកាន់ទីសុវត្ថិភាព និងធ្វើលំហាត់សាកល្បង ជា ប្រចាំ។ លើសពីនេះ ត្រូវចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ដោយការបរិច្ចាគ ធនធាន ផ្អែកតាមស្មារតីការទទួលខុសត្រូវផ្នែកសង្គម ដើម្បីការពារធុរកិច្ច ការពារសេដ្ឋកិច្ច សង្គម តាមរយៈសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាល។


៥-គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវសម្របសម្រួលអំពីការទទួលខុស ត្រូវផ្នែកសង្គមនៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ផ្នែកឯកជន ដើម្បីផ្ដល់កាលានុវត្តភាពដល់វិនិយោគិន ធុរជន ម្ចាស់សហគ្រាសជាតិ និងអន្តរជាតិ ដែលធ្វើធុរកិច្ចនៅក្នុងខេត្ត បាន ចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀតជាមួយរដ្ឋបាលខេត្ត លើការងារគ្រប់គ្រងគ្រោះ មហន្តរាយ ប្រកបដោយសុក្រឹតភាព តម្លាភាព និងសមធម៌។


៦-គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយដៃគូ ជំនាញ និងភាគីពាក់ព័ន្ធ ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ផ្ដល់ព័ត៌មានឱ្យដឹងមុន ដើម្បី ធានាថា ប្រជាជនដែលងាយរងគ្រោះ ទទួលបានព័ត៌មានអំពីហានិភ័យ និងអំពីវិធានការគួរ ប្រកាន់យកជាមុនឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈយេនឌ័រ និងបរិយាប័ន្ន។


៧-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីចាត់ការហិរញ្ញវត្ថុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុង ដើម្បីធានាថា ប្រជាជនរងគ្រោះ នឹងត្រូវបាន ដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្ដារការដាំដុះ និងមានសាច់ប្រាក់ បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងទៀត ដែលមិនមែនជាស្បៀង និងគ្រាប់ពូជ។


៨-កម្លាំងទាំងបីប្រភេទ ត្រូវបន្តសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់លំដាប់ថ្នាក់ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះ ដើម្បី ធានាការជួយសង្គ្រោះ បានទាន់ពេលវេលាលើគ្រប់មុខសញ្ញាគ្រោះថ្នាក់នៅគ្រប់កាលៈទេសៈ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។


៩-រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបន្តពង្រឹងយន្តការ គោលនយោបាយយុទ្ធសាស្ត កម្មវិធីផែនការ និងសកម្មភាពដែលមានស្រាប់ ជាពិសេសពង្រឹងសមត្ថភាពលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយរបស់ខ្លួន ត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និង ត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារ ក្នុងការជួយសង្គ្រោះពេលមានគ្រោះ មហន្តរាយ ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះ មហន្តរាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការរួមគ្នាអនុវត្តនូវសកម្មភាពតាមខ្លឹមសារខាងលើ ប្រាកដជា នឹងនាំឱ្យយើងសម្រេចបាននូវគោលដៅ និងបន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាព ឥតឈប់ឈរ រួមជាមួយនឹងការកាត់បន្ថយគ្រោះមហន្តរាយ ជាក់ជាពុំខាន៕


ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣