អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ទាំងអស់​យល់ព្រម​ចាក់​វ៉ាក់សាំង​ចំនួន​០​៣​ ដែល​ទើប​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់

អាមេរិក​៖​ ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ ​លោក​វេជ្ជបណ្ឌិត​ ​អាន់​ថូ​នី​ ហ្វូ​ស៊ី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​ ​យល់ព្រម​ចាក់​វ៉ាក់សាំង​ណាមួយ​ក៏បាន​ ​ក្នុងចំណោម​វ៉ាក់សាំង​ទាំង​០​៣​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​។​

លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​បាន​ថ្លែង​អំពាវនាវ​ខាងលើ​នេះ​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NBC ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ពោល​គឺ​ក្រោយពេល​ដែល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ចន​សុ​ន​ ​អ៊ែន​ ​ចន​សុ​ន​ (J&J) ​ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ (​F​D​A​) ​អនុម័ត​ឱ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​វ៉ាក់សាំង​ទី​ ​៣​ ​ដែល​ទទួល​បាន​ការអនុញ្ញាត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​វ៉ាក់សាំង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​។

Leave a Reply