លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ជំរុញ​អោយ​ប្រជាជន​អង់គ្លេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​មនុស្សជា​ង​២​០​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ដំបូង

អង់គ្លេស​៖​ ​ប្រជាជន​សរុប​ជាង​២​០​លាន​នាក់​នៅ​ទូទាំង​ចក្រភពអង់គ្លេស​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​រួចរាល់​ហើយ​ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ធ្វើ​អោយ​អង់​ គ្លេ​ស​ក្លាយ​ជា​ប្រទេស​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​លឿន​ជាងគេ​បំផុត​ក្នុង​តំបន់​ ​។​

ទន្ទឹម​នឹង​ការ​បង្ហាញ​របាយការណ៍​ខាងលើ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​និយាយ​ថា​ ​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ​ ​គឺ​តំណាង​ឱ្យ​សមិទ្ធផល​ជាតិ​ដ៏​ធំ​មួយ​របស់យើង​ ​ហើយ​ថា​ ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​អ្នក​ទាំងអស់គ្នា​មក​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​ ​នៅពេលដែល​ដល់វេន​អ្នក​ទាំងអស់គ្នា​ ​ព្រោះ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុសប្លែក​គ្នា​ ​ក្នុង​ការ​ប្រយុទ្ធ​របស់យើង​ ​ប្រឆាំង​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​។

Leave a Reply