ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្តល់ម៉ូតូ ០១គ្រឿង និងផ្តល់ការគាត់សម្រាកព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ អ្នកមីងលក់នំតាមដងផ្លូវ ដែលមានជីវភាពខ្វះខាតលំបាកខ្លាំង ក្នុងគ្រួសាររបស់គាត់

នាព្រឹក ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីចេញពិសារអាហារពេលព្រឹក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញអ្នកមីងម្នាក់លក់នំតាមដងផ្លូវដោយកង់មានសភាពចាស់ទ្រុឌទ្រោម ដោយឃើញពីភាពលំបាកខ្លាំង និងជីវភាពខ្វះខាត់ក្នុងគ្រួសាររបស់គាត់ ឯកឧត្តមបណ្ឌិតបានប្រមូលទិញនំពីអ្នកមីងទាំងអស់ និងផ្តល់ជូនម៉ូតូដល់អ្នកមីង ០១គ្រឿង  ដើម្បីសម្រួលដល់ការប្រកបរបបប្រចាំថ្ងៃរបស់គាត់ ជាពិសេសបានជូនគ្រួសាររបស់គាត់សម្រាកព្យាបាលជំងឺនូវមន្ទីរពេទ្យដោយឥតបង់ថ្លៃ

នាព្រឹក ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីចេញពិសារអាហារពេលព្រឹក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញអ្នកមីងម្នាក់លក់នំតាមដងផ្លូវដោយកង់មានសភាពចាស់ទ្រុឌទ្រោម ដោយឃើញពីភាពលំបាកខ្លាំង និងជីវភាពខ្វះខាត់ក្នុងគ្រួសាររបស់គាត់ ឯកឧត្តមបណ្ឌិតបានប្រមូលទិញនំពីអ្នកមីងទាំងអស់ និងផ្តល់ជូនម៉ូតូដល់អ្នកមីង ០១គ្រឿង  ដើម្បីសម្រួលដល់ការប្រកបរបបប្រចាំថ្ងៃរបស់គាត់ ជាពិសេសបានជូនគ្រួសាររបស់គាត់សម្រាកព្យាបាលជំងឺនូវមន្ទីរពេទ្យដោយឥតបង់ថ្លៃ។