លោកជំទាវ មិថុនា ភូថង អរគុណចំពោះប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ​ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ​ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង បានលើកឡើងយ៉ាងដូច្នេះថា “នាងខ្ញុំ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ​ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ប្រកបដោយស្មារតីចូលរួមគាំទ្រ ជាមួយទំនុកចិត្តនិងភាពសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំ នាំអោយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង ក៏បានជូនពរពុកម៉ែ​ បងប្អូនទាំងអស់ មានសុខភាពល្អ​ សំណាងល្អ​ និង​សេក្តីសុខគ្រប់គ្រួសារ ជាពិសេសសូមប្រកបទៅដោយជោគជ័យ​គ្រប់​ភារកិច្ច​ ៕