អង់គ្លេសបញ្ចេញទិន្នន័យប្រជាជនទទួលការចាក់វ៉ាក់សាំងកូវីដដូសទី ១ និងទី ២

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះប្រជាជនជាង ២០ លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង នៅពេលដែលប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតនៅអឺរ៉ុប ។

យោងតាមទិន្នន័យខាងលើបានឲ្យដឹងទៀតថា ប្រទេសអង់គ្លេសបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតនៅអឺរ៉ុបដែលបច្ចុប្បន្នមានចំនួន ១២២,៨៤៩ នាក់ និងជាប្រទេសមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងចំណោមប្រទេសអ្នកមានធំៗ ។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនអង់គ្លេសសរុបចំនួន ២០.០៩ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ហើយស្ទើរតែ ៨០០,០០០ នាក់បានទទួលការវ៉ាក់សាំងដូស ២ ។

កាលពីសប្តាហ៍មុនអង់គ្លេសបាននិយាយថា មនុស្សពេញវ័យច្រើនជាងម្នាក់ក្នុងចំណោម ៣ នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ។

Leave a Reply