សំណាកអ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិកោះតូចខេត្តកំពង់ចាមលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់

លទ្ធផលសំណាកអ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅនៅភូមិកោះតូចឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២២៣នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ទោះបីជាអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១ក៏ដោយ មនុស្សទាំង២២៣នាក់នោះត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃដើម្បីយកសំណាកជាលើកទី២ជាបន្តទៀត ហើយប្រសិនបើលទ្ធផលអវិជ្ជមានទៀតនោះទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនិងអាចមានសិទ្ធិដើរហើរបាន។

ការធ្វើតេស្តរកជំងឺកូវីដ១៩លើមនុស្សទាំង២២៣នាក់នោះ បានកើតឡើង​បន្ទាប់ពី​​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​រកឃើញ​បុរស​ម្នាក់​ដែល​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការនៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុកកងមាសមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩នៅថ្ងៃទី២៧ ខែកម្ភៈ។

Leave a Reply