ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាបន្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ។
តាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាល គឺសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះ ក្រសួងនឹងបង្កើនទីកន្លែងចាក់វ៉ាក់សាំង ទៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន៨៣កន្លែង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។
ខេត្តចំនួន១៥នោះ រួមមាន៖ ១)ក្រចេះ, ២)មណ្ឌលគិរី, ៣)រតនគិរី, ៤)ព្រះវិហារ, ៥)ស្ទឹងត្រែង, ៦)ត្បូងឃ្មុំ, ៧)កំពង់ស្ពឺ, ៨)កំពង់ឆ្នាំង, ៩)ព្រៃវែង, ១០)កំពង់ចាម, ១១)កំពង់ធំ, ១២)សៀមរាប, ១៣)តាកែវ, ១៤)កំពត, ១៥)ខេត្តកណ្តាល។
ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនដល់កម្ពុជា ធ្វើឡើងដោយផ្អែកលើកគោលការណ៍ស្ម័គចិត្ត៕