សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦….

ល្ងាចថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីក្តាប់សភាពការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតរយះពេល១៤ថ្ងៃកន្លងមក និងលើកទឹកចិត្តដល់បងប្អូនអោយបន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត...

ល្ងាចថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីក្តាប់សភាពការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតរយះពេល១៤ថ្ងៃកន្លងមក និងលើកទឹកចិត្តដល់បងប្អូនអោយបន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត…។

សម្តេចបានផ្តល់អនុសាសន៍ សូមអោយបងប្អូន ប្រឹងប្រែងបន្តទៀត ក្នុងការណែនាំបំផុសចលនា សមាជិកបក្ស ប្រជាពលរដ្ឋអោយត្រៀមលក្ខណៈ ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានច្រើនកុះករដើម្បីអនុវត្តសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផង និងសូមអោយបោះឆ្នោតជូនគណបក្សដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីការពារសុខសន្តិភាពនិងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិយើងផង…៕