រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ក្រោមប្រធានបទ “ ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅបរិវេណច្រកផ្លូវចូលទ្វារធំសាលាខេត្ត ជាន់ទី១ សាលាខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ក្រោមប្រធានបទ “ ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅបរិវេណច្រកផ្លូវចូលទ្វារធំសាលាខេត្ត ជាន់ទី១ សាលាខេត្តត្បូងឃ្មុំ ។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ , មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ជាច្រើនរូប ។