សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ណេប សន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ណេប សន ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ណេប សន ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសម្ដែងនូវសេចក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមាជូនដល់ ឯកឧត្តម ណេប សារ៉ុន និងក្រុមគ្រួសារចំពោះមរណភាពរបស់ លោក ណេប សន កាលពីថ្ងៃអង្គារ ៩រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ ៦៣ឆ្នាំ។

មរណភាពរបស់ លោក ណេប សន គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់យុទ្ធមិត្តដ៏អង់អាចក្លាហានមួយរូប ដែលបានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជាក្រោមការដឹកនាំ គ្រប់គ្រងបញ្ហាដោយផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ សង្គ្រោះប្រជាជន និងក្នុងបុព្វហេតុការពារ កសាង ព្រមទាំងអភិវឌ្ឍមាតុភូមិ ឱ្យរីកចម្រើនលើគ្រប់វិស័យ។

សម្តេចកិត្តិសង្គហបណ្ឌិតបានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ណេប សន បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕