លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ។

របៀបវារៈ នៃកិច្ចប្រជុំ រួមមាន៖


១/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង


២/របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣


៣/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម និង-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត


៤/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៣ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង


៥/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង និងទិសដៅការងារបន្ត


៦/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្ត ឆ្នាំ ២០២៤-២០២៦


៧/បញ្ហាផ្សេងៗ…… ៕