វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ករណីវិជ្ជមានវិរុសកូវីដ ១៩ លើ បុរសសញ្ជាតិឥណ្ឌូណេស៉ី ០១ នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ បុរសរូបនេះមកដល់ប្រទេសកម្ពុជានៅថ្ងៃ ២៦ កុម្ភៈ ដោយចេញដំណើរពីប្រទេសឥណ្ឌូណេស៉ី តាមជើងហោះហើរប្រទេសសិង្ហបុរី។
អ្នករួមដំណើរជាមួយបុរសរងគ្រោះខាងលើ ការតេស្តលទ្ធផលអវិជ្ជមាន ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
បុរសឥណ្ឌូណេស៉ីដែលមានអាសយដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាលដែលតេស្តមានកូវីដ ១៩ នេះ ជាករណីនាំចូល មិនពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ នោះទេ៕