លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទិ២៦ ខែមិថុនា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទិ២៦ ខែមិថុនា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទិ២៦ ខែមិថុនា ឆ្នាំ២០២៣ ។

លោកជំទាវអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀញខេត្ត ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកបណ្ឌិតអភិបាលរង និងជាប្រធានលេខាធិការដ្ឋាន លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាព្រះរាជអាជ្ញារង និងសហការី លោកសេនីយ៍ស្នងការ មេបញ្ជាការ ស្នងការរង មេបញ្ជាការរង សមត្ថកិច្ចច្រកទ្វារ និងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនគោក-ទឹក អធិការដ្ឋានក្រុង ស្រុក មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងស្រុក អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកោះកុង ទទួលបានលទ្ធផលល្អប្រសើរ ក្នុងពេលកន្លងមក។


ដើម្បីឱ្យខេត្តកោះកុងយើង សម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាផែនការលេខ ០១ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ២០២៣ របស់រាជរដ្ឋាភិបាល និងសារលិខិតលេខ ២២សលខ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំ លើឆន្ទៈ និងការតាំងចិត្តរបស់ ឯកឧត្តម លោក លោកស្រី ក្នុងគោលដៅ បង្ការ ទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា ក៏ដូចជាវិបត្តិនានា ដែលកើតឡើងនៅក្នុងមូលដ្ឋានបាន ជាក់ជាមិនខាន។


មុននឹងបញ្ចប់ នាងខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងប្អូនៗយុវជនទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត និងជំរុញឪពុកម្តាយ បងប្អូន សាច់ញាតិ និងមិត្តភ័ក្រ្ត ឱ្យបានទៅបោះឆ្ពោះគ្រប់គ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៥:០០នាទីរសៀល នៅតាមការិយាល័យដែលបានចុះឈ្មោះបោះឆ្នោតទូទាំងខេត្តកោះកុង៕


ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣