ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជំរុញឲ្យក្រុមការងារយុវជនគណបក្សគ្រប់ឋានានុក្រមទាំងអស់ ពិសេសនៅតាមមូលដ្ឋាននៅកៀកជាប់នឹងពលរដ្ឋ ត្រូវបន្តនាំសារសំខាន់របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបាជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ណែនាំឲ្យក្រុមការងារយុវជនគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ សម្រួចឆន្ទៈ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតឱ្យបានសកម្មបំផុត។

ជាពិសេសត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លើសពីនេះទៀត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត ដើម្បូសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕