ដោយផ្តោតលើរៀបវារៈដូចខាងក្រោម
១-ការពិភាក្សាគ្នាលើកគម្រោងលក់កាប៊ូនដែលបានព្រៃឈើក្នុងខេត្តកោះកុងប្រមាណ៣២៣៦០ហិកតា ជាមួយរដ្ឋបាលខេត្ត
២-សុំការគាំទ្រសារជាថ្មីលើកគម្រោងសហគមន៍អេកូទេសចរជីជាត ក្នុងស្រុកថ្មបាំងខេត្តកោះកុង។
គោលបំណង នៃកិច្ចប្រជុំនេះទី១ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃចង់ថែរក្សា សត្វ ព្រៃ ដើម្បីយកកាប៊ូន លក់យកប្រាក់ចំនេញយកមកអភិវឌ្ឍថ្នាក់សហគមន៍ មូលដ្ឋាន ឃុំ ស្រុក ខេត្ត ដែលជួយថែរក្សាព្រៃឈើ។ និងទី២ ចង់លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍អេកូទេសចរណ៍បែបធម្មជាតិឡើងវិញ តាមរយៈរក្សានូវផ្ទះសំណាក់ជាលក្ខណៈសហគមន៍ មិនឲ្យមានផ្ទះណាក់ធំៗ សណ្ឋាគារ មកវិនិយោគជាលក្ខណៈឯកជន ធ្វើខូចខាតប្រយោជន៍សហគមន៍ដែលមានពីមុន ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់មុខរបរ ត្រឡប់ទៅកាប់ព្រៃ ចាប់សត្វព្រៃឈើលក់ដូរវិញ។
ចុងក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្នើសូមរដ្ឋបាលខេត្តកោះកុង សហការ នឹងគាំទ្រគម្រោង របស់អង្គការសម្ព័ន្ធសត្វព្រៃបន្តទៀត៕
ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១