កិច្ចប្រជុំពិនិត្យរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៣។

ជាលទ្ធផល អង្គប្រជុំ បានទទួលបន្ថែមនូវធាតុចូលពីមន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធដើម្បីកែសម្រួល និងការដាក់បញ្ជូលបន្ថែមនូវព័ត៌មាន/របាយការណ៍ ដែលសំដៅធ្វើឲ្យការចងក្រង របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង មានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងសុក្រិតភាពព័ត៌មាន ៕