ប្រជាពលរដ្ឋឃុំសាលាក្រៅ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត

ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងឃុំសាលាក្រៅ បានប្តេជ្ញាបោះឆ្នោត​ជូន​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត ក្នុងឱកាស ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការ​ងារ​អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៥០០នាក់ នៅភូមិភ្នំកុយ ភូមិសំបូរ ភូមិភ្នំស្ពង់ និងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី០៦ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ប៉ៃលិន៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងឃុំសាលាក្រៅ បានប្តេជ្ញាបោះឆ្នោត​ជូន​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត ក្នុងឱកាស ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការ​ងារ​អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៥០០នាក់ នៅភូមិភ្នំកុយ ភូមិសំបូរ ភូមិភ្នំស្ពង់ និងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី០៦ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើងថា៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់​រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ ហើយគណបក្ស​ប្រជាជន​កម្ពុជា បានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែ​រីក​ចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរ​ពី​ប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ។

ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីក​ចម្រើន​លើគ្រប់វិស័យ ហើយនៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយ​អាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ​ខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ។

ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែ​មាន​ការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខ​សន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ» ជាពិសេសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនា​ពេលអនាគត ៕

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូស​សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ដើម្បីបាន​បញ្ចេញ​នូវឆន្ទះ ក្នុងការគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ ៕