ឯកឧត្តម អ៊ី ឈាន អំពាវនាវប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការ​ងារ​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជន​ពេញ​សិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលប៉ៃលិន បាន​អំពាវ​​នាវដល់​​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ​ឆ្នោត បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការ​ងារ​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជន​ពេញ​សិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលប៉ៃលិន បាន​អំពាវ​​នាវដល់​​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ​ឆ្នោត បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល​សួរ​សុខ​ទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួន ២០៤នាក់ នៅ​ភូមិ​កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ នារសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី០២ នៃយុទ្ធនាការ​ឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាខេត្តប៉ៃលិន ជាទឹកដីទទួលបានសុខ​សន្តិភាព​ក្រោយគេ និងជាទឹកដីទទួលបានការអភិវឌ្ឍន៍ក្រោយគេយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម ព្រមទាំងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផុសឡើងជាបន្តបន្ទាប់ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុង​ខេត្ត​ទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និង​ចុះជួប​ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀន​ពលរដ្ឋពីរបៀប​គូសសន្លឹកឆ្នោត ព្រម​ទាំង​បង្ហាញ​នូវ​គុណតម្លៃ និងកិច្ចប្រឹង​ប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា ​ដើម្បីឱ្យប្រជាពលរដ្ឋ​មាន​ភាពជឿជាក់ និងគាំទ្រ ហើយទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះ​ជូន​គណបក្សប្រជាជនកម្ពុជា​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា ដើម្បីបម្រើ​ប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន និ​ង​ធ្វើ​ឱ្យ​ជីវភាព​កាន់តែល្អប្រសើរឡើង ៕

សូមបញ្ជាក់ថា៖  ក្នុងកម្មវិធីឃោសនារកសម្លេងឆ្នោតនោះដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រ​គណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ។