ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង២៥០០០នាក់ ជួបជុំនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង២៥០០០នាក់ ជួបជុំនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

តាមការគ្រោងទុកថ្ងៃដំបូង នៃការបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោត នឹងធ្វើឡើងទូទាំងខេត្តត្បូងឃ្មុំ ដោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ តាមមូលដ្ឋានរៀងៗខ្លួន៕