អាជ្ញាធរខេត្តកោះកុង ប្រជុំណែនាំអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពនៅក្នុងខេត្តកោះកុង

ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពនៅក្នុងខេត្តកោះកុង។ យោងតាមទិន្នន័យ សង្គមស៊ីវិលដែលមានមូលដ្ឋាន (ទីស្នាក់ការ)នៅក្នុងខេត្ត ហើយចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៣១ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន១១, សមាគម ចំនួន១៨ និងសហគមន៍មូលដ្ឋាន ចំនួន០២។ ដោយឡែកសង្គមស៊ីវិល ដែលមិនមានមូលដ្ឋាន ឬទីស្នាក់ការនៅក្នុងខេត្ត ប៉ុន្តែមានសកម្មភាពអនុវត្តនៅក្នុងខេត្តដែរនោះ រដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ ឲ្យទីចាត់ការអន្តរវិស័យ ធ្វើការស្រង់ទិន្នន័យ ជាមួយមន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក

ខេត្តកោះកុង៖ ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពនៅក្នុងខេត្តកោះកុង។ យោងតាមទិន្នន័យ សង្គមស៊ីវិលដែលមានមូលដ្ឋាន (ទីស្នាក់ការ)នៅក្នុងខេត្ត ហើយចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៣១ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន១១, សមាគម ចំនួន១៨ និងសហគមន៍មូលដ្ឋាន ចំនួន០២។ ដោយឡែកសង្គមស៊ីវិល ដែលមិនមានមូលដ្ឋាន ឬទីស្នាក់ការនៅក្នុងខេត្ត ប៉ុន្តែមានសកម្មភាពអនុវត្តនៅក្នុងខេត្តដែរនោះ រដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ ឲ្យទីចាត់ការអន្តរវិស័យ ធ្វើការស្រង់ទិន្នន័យ ជាមួយមន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក។

ក្នុងឱកាសនោះដែរ លោកអភិបាលរង ក៏បានជម្រាបបន្ថែមថា ជារួមការប្រតិបត្តិការ សកម្មភាពរបស់សង្គមស៊ីវិល នៅក្នុងភូមិសាស្រ្តខេត្ត ត្រូវបានប្រព្រឹត្ត ទៅដោយរលូនតាមវិស័យ ស្របតាមប្បញ្ញតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមមួយចំនួន កើតចេញពីការអនុវត្តផងដែរ ដោយមូលហេតុចំបងចំនួន ០២ គឺ៖ (១)ខ្វះការចែករំលែកព័ត៌មាន និងចំណេះដឹង និង(២)ខ្វះកិច្ចសហការល្អជាមួយ អាជ្ញាធរមានសមត្ថកិច្ច។

ជាបញ្ចប់ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចូលរួមផ្តល់កិច្ចសហការក្នុងជួយផ្តល់ទិន្នន័យ ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងគណបក្សនយោបាយ ដើម្បីឲ្យទីចាត់ការអន្តរវិស័យសាលាខេត្ត អាចមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ចងក្រងបញ្ជីបច្ចុប្បន្នភាពមួយ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំខេត្តពិនិត្យចុះហត្ថលេខា និងផ្សព្វផ្សាយឲ្យប្រើប្រាស់ជាទិន្នន័យផ្លូវការ ៕