ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​កំពុង​ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​។

តាម​អ្នកជំនាញ​ថា ផ្សារ​នេះ​មា​ន​សក្ដានុពល​ខ្លាំង ទី​១​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ផង និង​ទី​២ ដើម្បី​សម្រួល​ពលរដ្ឋ​ឲ្យ​កាន់តែ​មានលទ្ធភាព​រក​ស៊ី​ដោះដូរ​ទំនិញ​ផង ព្រោះ​ក្រោយពេល​ដាក់​ដំណើរការ​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​រវាង​បី​ប្រទេស​រួមគ្នា​។​

នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត បាន​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ប្រធានសភាពាណិជ្ជកម្ម​ខេត្តកំពត​ កែប លោក​ឧកញ៉ា ហាក់ វណ្ណា បាន​ប្រាប់​ឲ្យ​ដឹងថា ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​សាងសង់​លើ​ផ្ទៃដី​២ហិកតា ខណៈដែល​ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​សរុប​មាន​ទំហំ​៥០ ហិកតា​។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលប្រមាណ​២​លាន​ដុល្លារ ជា​គម្រោង​អទិ​ភាព​ទី​២ ក្នុងចំណោម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម បន្ទាប់ពី​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ។​តាម​ការរំពឹងទុក​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក នឹង​សាងសង់​រួច​នៅ​ដើមឆ្នាំ​២០២២ ។

Leave a Reply