នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រមាណជាង ៤៩៥នាក់ ។
ក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះដែរ ធ្វើឡើងនៅបរិវេណក្រុមហ៊ុនចំការកៅស៊ូតាប៉ាវខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ម្ចាស់ក្រុមហ៊ុន ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក កម្លាំងទាំង៣ប្រភេទ មន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ខេត្ត កម្មករនិយោជិត និងអ្នកពាក់ព័ន្ធជាច្រើនរួបទៀត។