នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភណ័ ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំសមាជិកសាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីស្រុក ចុះសួរសុខទុក្ខចាស់ជរា គ្មានទីពឹងជួបការលំបាកចំនួន ២២គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។









