ភាគី​ថៃ​បន្ធូរបន្ថយ​បើក​ឲ្យ​កម្ពុជា ដឹកជញ្ជូន​ទំនិញ​ចូល​ច្រកទ្វារព្រំដែន​ខេត្ត​ច័ន្ទ​បុរី​ឡើងវិញ ប៉ុន្តែ​លក្ខខណ្ឌ​នៅមាន​ភាព​តឹងរ៉ឹង

​ភ្នំពេញ ៖ បើតាម​លិខិត​ដែល​ខាង​ភាគី​ថៃ ផ្ញើ​មកកាន់​សមត្ថកិច្ច​កម្ពុជា ប្រចាំការ​នៅ​ច្រកទ្វារ​តំបន់​ព្រំដែន នា​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ថា បច្ចុប្បន្ន​ស្ថានការណ៍​រីក​រាលដាល​នៃ​ជំងឺ​-១៩ នៅ​ខេត្ត​ច័ន្ទ​បុរី មាន​ភាព​ធូរស្រាល​ជា​បន្តបន្ទាប់ ស្ថិតក្នុង​ស្ថានការណ៍​អាច​គ្រប់គ្រង​បាន ដូច្នេះ​ដើម្បី​កាត់​ន្ថ​យ​ផលប៉ះពាល់ និង​ជំរុញ​សេដ្ឋកិច្ច​នៅ​ខេត្ត​ច័ន្ទ​បុរី គណៈកម្មការ​រោគ​ឆ្លងខេត្ត​ច័ន្ទ​បុរី បាន​បន្ធូរបន្ថយ​ការប្រើប្រាស់​ច្រកទ្វារ សំរាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន នាំចេញ នាំចូល នៅ​ច្រកទ្វារ​តំបន់​សាប់​តា​វី ឃុំ​ធុង​ខា​ណាន និង​ច្រកទ្វារ​តំបន់​សួន​សុំ ឃុំ​សាតន់ ស្រុក​សយ​ដាវ ប៉ុន្តែ ការដឹក​ជ​ញ្ជូ​នេះ អនុញ្ញាត​ឲ្យ​មាន​មនុស្ស​មិន​លើស ២​នាក់​ក្នុង​រថយន្ត​នោះឡើយ ទាំង​សញ្ជាតិ​ថៃ​និង​កម្ពុជា​។

​បើ​និយាយ​ពី​ព្រំដែន​ផ​ឈម​នឹង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ កម្ពុជា​អាច​ដឹកជញ្ជូន​ទំនិញ​ទៅ​ថៃ​បាន ដោយ​ឆ្លងកាត់​ច្រកទ្វារ​តំបន់​អូរ​អន្លក់ និង​អូរ​រំដួល នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

​បើ​យោងតាម​ខ្លឹមសារ​ពី​ភាគី​ថៃ គឺ​រថយន្ត​ឆ្លងកាត់​ច្រកទ្វារ​តំបន់​ខាងលើ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១៧​ល្ងាច​, ចំពោះ​រថយន្ត​រប​ស់បុ​គ្គល​សញ្ជាតិ​កម្ពុជា​ដឹកជញ្ជូន​ទំនិញ​ចូល មិន​លើសពី ៣ ម៉ោង គិត​ចាប់ពី​ពេល​រថយន្ត​ចូលដល់​ច្រកទ្វារ និង​ឲ្យ​អ្នក​ប្រចាំ​យានយន្ត​ថែ​ល​ដឹកជញ្ជូន​ទំនិញ ត្រូវ​នៅលើ​រថយន្ត ជាប់លាប់ ករណី​ចាំបាច់ គឺ​នៅក្នុង​កន្លែង​ដែល​សមត្ថកិច្ច​គ្រប់គ្រង ឬ​មន្ត្រី​គ្រប់គ្រង​រោគ​ឆ្លង​ដែល​រៀបចំ​ទីកន្លែង​ឱ្យ​ជាស្រេច​នោះ និង​ហាម​ចេញ​ក្រៅ​ដាច់ខាត​៕

Leave a Reply