នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយសាខាបក្សភូមិអាចម៍កុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈអចិន្រ្តៃយ៍គណបក្សសង្កាត់ បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាតំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ សុវណ្ណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ លោកស្រី ជី ថាវី អនុប្រធានទី៤ នៃក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិអាចម៍កុក និងលោកស្រី តុប ស៊ីថា អនុប្រធានក្រុមការងារចុះជួយភូមិអាចម៍កុក ។
ក្នុងឱកាសនៃពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ចុះតាមភូមិទាំង៦ ក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណបក្សសង្កាត់ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយភូមិអាចម៍កុក សរុបវត្តមាន ៣៦០នាក់។
ក្នុងពិធីនេះក៏មានការឧបត្ថម្ភថវិកាដល់តំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ ក្នុង ១ខ្នងផ្ទះថវិកា២ម៉ឺនរៀល និងមានការរៀបចំទទួលការអញ្ជើញរបស់សមាជិក សមាជិកាបក្ស ជាភេសជ្ជៈ និងទឹកសុទ្ធ ដោយចំណាយថវិកា សរុប ៨,៩៧៨,០០០រៀល។