នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជាខេត្តសហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រេីនព្រជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន១.៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័នសោភ័ណ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្ដត្បូងឃ្មុំ និងលោកជំទាវ ស្ថិតនៅវត្ដអង្គរក្នុង(ហ្លូងព្រះស្ដេចកន)ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។




















