អង់គ្លេស​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា

​អង់គ្លេស​៖​ ​រដ្ឋាភិបាល​អង់គ្លេស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​សមាជិក​យោធា​មី​យ៉ា​ន់​ម៉ា​ ​បន្ទាប់ពី​កងទ័ព​រឹបអូស​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​នេះ​ ​។​

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប​ ​បាន​និយាយ​ថា​ ​អង់គ្លេស​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​ចំនួន​០​៦​រូប​ ​រួម​ទាំង​មេបញ្ជាការ​យោធា​លោក​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ផង​ដែរ​ ​ដើម្បី​ផ្ញើ​សា​រយ៉ា​ង​ច្បាស់​ថា​ ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នឹង​ត្រូវ​ចាប់​អោយ​ទទួលខុសត្រូវ​ ​និង​ថា​ ​អាជ្ញាធរ​ត្រូវតែ​ប្រគល់​ការ​គ្រប់គ្រង​ឱ្យ​ទៅ​រដ្ឋាភិបាល​ ​ដែល​ជ្រើសរើស​ដោយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​វិញ​ ​។​

Leave a Reply