អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគំរោងអភិវឌ្ឍន៍វ៉ារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ អមដំណើរដោយលោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមនិង អាជ្ញាធរស្រុកព្រៃឈរ អញ្ជើញចុះពិនិត្យ សិក្សា ទីតាំងគំរោងអភិវឌ្ឍន៍វីរីវប្បកម្ម របស់លោកឧកញ៉ា ពាង ផារ័ត្ន ដែលមានទីតាំងស្ថិតក្នុងភូមិ កំពង់សំណាញ់ ឃុំមៀន បន្ទាប់ពីរបញ្ចប់ការត្រួតពិនិត្យគំរោងអភិវឌ្ឍន៍វីរីវប្បកម្មរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរ អញ្ជើញចុះពិនិត្យទីតាំងអាគាស្នាក់ការបក្សឃុំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀនក្នុង ស្រុកព្រៃឈរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានអោយមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធសិក្សាអំពីគំរោងអភិវឌ្ឍន៍វីរីវប្បកម្មនេះអោយបានត្រឹមត្រូវដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋដែររស់នៅតំបន់នេះជាមួយគ្នានោះកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាន នៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងសហគមន៍ដោយផ្លាស់ ប្តូរពីការនេសាទខុសច្បាប់នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់សម្រេចបានក្នុងតម្លៃទីផ្សានេះជាកាលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាមទាំងមូលផងដែរ។
លោកឧកញ៉ា ពាង ផារ័ត្ន បានរំពឹងទុកថា ការអភិវឌ្ឍនៃទំនប់ចកបឹងធំនេះ នឹងអាចផ្តល់ការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាម។ ម្យ៉ាងទៀត និងជួយរួមចំណែកជាមួយគម្រោង របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ កម្ពុជានឹងអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤០,០០០តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ។

លោកឧកញ៉ា បានថ្លែងថា បន្ដទៀតថាការបង្កើតវ៉ារីវប្បកម្មនេះ ក្រុមហ៊ុនមានចក្ខុវិស័យ អភិវឌ្ឍផ្នែកមួយនៃបឹងធំឱ្យក្លាយជាតំបន់ពហុវិស័យ រួមមាន៖តំបន់វ៉ារីវប្បកម្ម និងទេសចរណ៍ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវ៉ារីវប្បកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ បង្កើតជាមជ្ឈមណ្ឌលពិសោធន៍ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ។
អភិរក្ស និងការបង្កើនការចិញ្ចឹមមច្ឆាជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍទៅតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវ៉ារីវប្បកម្មរបស់រដ្ឋាភិបាលផងដែរ។
គួបញ្ចាប់ផងដែរថាគម្រោងវ៉ារីវប្បកម្មនេះ នឹងត្រូវរៀបចំធ្វើឡើងលើផ្ទៃដីប្រមាណជា ២ហិកតា គ្រោងថវិកាចំណាយជាង១លានដុល្លារ។

បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងក្រុមការងារ បានបន្តដំណើរអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អាគារទីស្នាក់ការគណបក្សបក្សឃុំមៀន ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

Leave a Reply