គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រែអំបិល បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំស្រែអំបិល ,ឃុំបឹងព្រាវ ,ឃុំជ្រោយស្វាយ, ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង នៃស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និងឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈប្រចាំការអចិន្រ្តៃយ៍គណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមជាមួយ ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង , ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ , ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក , ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៦ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ។
ថ្ងៃសៅរ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
















