នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (សាលប្រជុំ គ) សាលាខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជា ប្អូនៗសិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។









