រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំតំបន់ទន្លេសិប្បនិម្មិតដែលអាចផ្ទុកទឹកបាន៣លានម៉ែត្រគុប

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំតំបន់ទន្លេសិប្បនិម្មិតដែលអាចផ្ទុកទឹកបាន៣លានម៉ែត្រគុបក្នុងខេត្តនេះឱ្យក្លាយទៅជាតំបន់ឆ្លាតវៃ(Smart Area) ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តទៅលេងកម្សាន្ត ដោយនៅទីនោះក៏មាន Free Wi-Fi ទៀតផង

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំតំបន់ទន្លេសិប្បនិម្មិតដែលអាចផ្ទុកទឹកបាន៣លានម៉ែត្រគុបក្នុងខេត្តនេះឱ្យក្លាយទៅជាតំបន់ឆ្លាតវៃ(Smart Area) ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តទៅលេងកម្សាន្ត ដោយនៅទីនោះក៏មាន Free Wi-Fi ទៀតផង។

នេះជាការថ្លែងរបស់ លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣នេះ។