ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករសរុបចំនួន ៥ ៤៤២,៣០ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០ លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
ប្រភពដដែលបានបន្តថា បើគិតក្នុងខែមីនាឆ្នាំ២០២៣ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៣២៥៨,០១ ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥ លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ សន្ទុះកើនឡើងខ្លាំងនៃចំណូលពន្ធសម្រាប់ខែមីនា ឆ្នាំ២០២៣ គឺដោយសារតែជារៀងរាល់ឆ្នាំ នាខែមករា ដល់ខែមីនា គឺជាកាលបរិច្ឆេទនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
ផ្អែកតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធ (ពន្ធផ្ទៃក្នុង) ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ)។