អភិបាលខេត្តប៉ៃលិនជំរុញប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិផលមួយឱ្យបានកាន់ តែច្រើន ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាន ឱ្យដឹងថា ការជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលខ្មែរតាមរយៈចលនាភូមិមួយផលិតផលមួយ គឺជាការចូលរួមចំណែកលើក កម្ពស់ផលិតផលក្នុងស្រុកឱ្យមាន ការកើនឡើង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា បង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិក ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព ។
លោកជំទាវបានបន្តថា ចលនាភូមិមួយមានផលិតផលមួយ គឺសម្រាប់លើកទឹកចិត្តកសិករនៅក្នុងខេត្តដែលបានដាំដុះដំណាំសក្តានុពលមានដូចជា ទុរេន សាវម៉ាវ ក្រូច បន្លែ របស់របរប្រើប្រាស់ ជាពិសេសនោះ មៀនប៉ៃលិន ដែលជាដំណាំងាយស្រួលដាំដុះ ។
លោកជំទាវបានបន្ថែមថា ផលិត ផលរបស់ខេត្តប៉ៃលិនដែលមានសក្តានុពលគឺជាសម្រាប់ធ្វើការប្រកួតប្រជែងក្នុងការកំណត់អត្តសញ្ញាណ ធ្វើជាភូមិមួយផលិតផលមួយ ដែលរាជរដ្ឋាភិ បាលកំពុងតែលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ខិតខំផលិតទាំងដំណាំ ទាំងឈើហូបផ្លែដើម្បីកំណត់អត្តសញ្ញាណនៅក្នុងភូមិឃុំនីមួយៗ តាមមូលដ្ឋាន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់ បន្ថយការចំណាកស្រុក លើក កម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។
សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-១០២២) ខេត្តបានប្រើប្រាស់ផ្ទៃដីដាំដុះដំណាំស្រូវចំនួន ៨.៩៣០ ហិកតា ផ្ទៃដីដំណាំសាកវប្បកម្មចំនួន ១២.២៥៧ ហិកតា និងផ្ទៃដីដាំដុះដំណាំឧស្សាហ កម្មចំនួន ៥១.៧៥៩ ហិកតា៕







