បន្ទាប់ពីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិកាទាំង៧សន្តាន រួចមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអតីតលោកគ្រូ អ្នកគ្រូ, លោកគ្រូ អ្នកគ្រូបច្ចុប្បន្ន និងលោកគ្រូអ្នកគ្រូ ចូលនិវត្តន៍ សរុបចំនួន៤០នាក់ នៅវិទ្យាល័យកោះសូទិន ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងជំនួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្តេច ដែលធ្លាប់បានជួប នូវបញ្ហាលំបាកនានា ក្នុងកំឡុងពេលដែលរូបសម្តេចផ្ទាល់ធ្លាប់ជាសិស្សមួយរូបដែរ។
ជាទីបញ្ចប់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឧបត្ថម្ភថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងថវិកា ចាក់បេតុងខាងមុខវិទ្យាល័យកោះសូទិន ផងដែរ…។
























