នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីទទួលបដិសណ្ឋារកិច្ចប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តត្បូងឃ្មុំ។








