ខេត្ត​រតនគីរី​នាំ​ចេក​ចេញ​​មួយ​ថ្ងៃ​ជាង ៤០ តោន​ទៅ​ប្រទេស​​វៀតណាម

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​ថា ចេក​ជា​ដំណាំ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់​ខេត្ត​រតនគិរី។ ខណៈ​ដំណាំ​ចេក​មាន​ការ​វិនិយោគ​ដាំ​ដុះ​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតា ក្នុង​ឆ្នាំ ២០២២ ខេត្ត​រតនគិរី​បាន​នាំ​ចេញ​ចេក​ទៅ​ប្រទេស​វៀតណាម​បាន​ជាង ១៣ ម៉ឺន​តោន​ ហើយ​បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ការ​នាំ​ចេញ​មាន​ជាង ៤០ តោន។លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា វិស័យ​កសិកម្ម​​ជា​វិស័យ​អាទិភាព​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ ​ពលរដ្ឋ​ជាង ៨២ ភាគរយ​ប្រកប​របរ​ធ្វើ​កសិកម្ម​ជា​ចម្បង ខណៈ​សេវាកម្ម​មាន​ជាង ១៧ ភាគរយ ​សេវាកម្ម និង​ផ្នែក​ឧស្សាហកម្ម​មាន​តែ​ជាង ១% ប៉ុណ្ណោះ

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​ថា ចេក​ជា​ដំណាំ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់​ខេត្ត​រតនគិរី។ ខណៈ​ដំណាំ​ចេក​មាន​ការ​វិនិយោគ​ដាំ​ដុះ​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតា ក្នុង​ឆ្នាំ ២០២២ ខេត្ត​រតនគិរី​បាន​នាំ​ចេញ​ចេក​ទៅ​ប្រទេស​វៀតណាម​បាន​ជាង ១៣ ម៉ឺន​តោន​ ហើយ​បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ការ​នាំ​ចេញ​មាន​ជាង ៤០ តោន។លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា វិស័យ​កសិកម្ម​​ជា​វិស័យ​អាទិភាព​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ ​ពលរដ្ឋ​ជាង ៨២ ភាគរយ​ប្រកប​របរ​ធ្វើ​កសិកម្ម​ជា​ចម្បង ខណៈ​សេវាកម្ម​មាន​ជាង ១៧ ភាគរយ ​សេវាកម្ម និង​ផ្នែក​ឧស្សាហកម្ម​មាន​តែ​ជាង ១% ប៉ុណ្ណោះ។

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ចេក​ជា​ដំណាំ​ដ៏​មាន​សក្តានុពល​ដែល​កំពុង​មាន​ការ​វិនិយោគ​ដាំដុះ​លើ​​ផ្ទៃដី​រាប់​ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត។

​ក្រៅពី​ដំណាំ​ចេក ខេត្ត​រតនគិរី​ក៏​មាន​ដាំ​ដុះ​ដំណាំ​កសិកម្ម​សំខាន់ៗក្នុង​នោះ​ស្រូវ​មានចំនួន ៣០ ៨៤៤ ហិកតា ស្វាយ​ចន្ទី​មាន​ចំនួន ៦១ ៥៤៨ ហិកតា កៅស៊ូ​មាន​ចំនួន ៦៦ ៦៧០ និង​ដំឡូង​មី​មាន​ចំនួន ១៥ ៦៣២ ហិកតា។

ខេត្តរតនគិរី​​​មាន​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​​មាន​ចំនួន ២៧ ក្រុមហ៊ុន ក្នុង​នោះក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​វៀតណាម​មាន​ចំនួន​ ២៣ ក្រុមហ៊ុន​៕