អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនកន្លងមក ជាការអនុវត្តច្បាប់របស់សមត្ថកិច្ច។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា ចំពោះករណីបង្ហោះសារសំឡេងដែលគេចោទប្រកាន់ថា ជាសំឡេងអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លោកយល់ថា សាមីខ្លួនអាចចេញមកបំភ្លឺប្រសិនសំឡេងបែកធ្លាយនោះមិនមែនជាសំឡេងរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទេ។ ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា ដូច្នេះហើយមានគឺការចោទថា មានការរឹតបន្តឹងរឹតត្បិត ឬរំលោភលើគណបក្សប្រឆាំងមិនជាការត្រឹមត្រូវទេ បើសិនណាមិនចង់ឱ្យមានការអនុវត្តផ្លូវច្បាប់ហើយចាប់ចងជនល្មើសច្បាប់ទេ មានតែគណបក្សនីមួយៗត្រូវណែនាំសមាជិកសមាជិការបស់ខ្លួនកុំឱ្យប្រព្រឹត្តិល្មើសច្បាប់។